
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ណែនាំចង្អុលបង្ហាញ លោក ឧត្តមសេនីយ៍ត្រី ជឹង ឃាងលី ស្នងការរង និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកកំពង់សីលា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនអធិការដ្ឋាននគរបាលស្រុកកំពង់សីលា និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤។

អំណោយឧបត្ថម្ភរួមមាន ទឹកត្រី ៥០យួរ ទឹកស៊ីវអ៊ី ៥០យួរ ទឹកសុទ្ធ ១,០០០យួរ ទឹកក្រូច ២០កេស អង្ករ ១តោន មី ៥០កេស និងត្រីងៀត ៥០គីឡូក្រាម ដើម្បីលើកទឹកចិត្តកងកម្លាំងក្នុងការបំពេញភារកិច្ចថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។


