មុខសញ្ញាសកម្មក្នុងអំពើលួចកាត់ខ្សែភ្លើង ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បង្ក្រាបបាប់ខ្លួនបានទៀតហើយ

 

ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ 

#នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២០:៣០នាទី លោកវរសេនីយ៍ទោ សត្យា រ៉ូមម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ បង្ក្រាបករណី លួច ខ្សែភ្លើង នៅចំណុចកុដិលោកវត្តគិរីមង្គល ដែលស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ  ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់: ឈ្មោះ កូវ នោ ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានធ្វើសកម្មភាពលួចខ្សែភ្លើង របស់ព្រះសង្ឃព្រះនាម ពេជ្រ បួយ ភេទប្រុស អាយុ ៤១ឆ្នាំ គង់នៅវត្តគិរីមង្គល នៅចំណុចកុដិលោក ហើយរត់គេចខ្លួនយកខ្សែភ្លើងទៅទម្លាក់ទុកនៅក្នុងដុបព្រៃខាងក្រោយវត្តគិរីមង្គល។

-ក្រោយពេលសួរនាំរបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពប្រាប់សមត្ថកិច្ចថា: រូបខ្លួនពិតជាបានទៅធ្វើសកម្មភាពលួចខ្សែភ្លើងនៅចំណុចខាងលើប្រាកដមែន។

-បច្ចុប្បន្នវត្ថុតាង (ខ្សែភ្លើង) ត្រូវបានប្រគល់ជូនព្រះសង្ឃព្រះនាម ពេជ្រ បួយ យកទៅប្រើប្រាស់វិញ ចំណែកជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនីតិវិធី។វីដេអូ

LEAVE A REPLY

Please enter your comment!
Please enter your name here