នាវាយក្ស “Seven Seas Explorer” ចូលចតព្រះសីហនុ! ដឹកភ្ញៀវអន្តរជាតិ ៧៣០ នាក់ ពី ២៤ សញ្ជាតិ

 

ក្រុងព្រះសីហនុ៖ ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បរិយាកាសនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយជាចំណុចទាក់ទាញភ្នែក ខណៈនាវាទេសចរណ៍ប្រណីតខ្នាតយក្ស Seven Seas Explorer សញ្ជាតិ Marshall Islands ចូលចតយ៉ាងអធិកអធម។

ពិធីទទួលស្វាគមន៍ដឹកនាំដោយ ឯកឧត្តម សាមុត សុធារិទ្ធ តំណាងរដ្ឋបាលខេត្ត បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវអន្តរជាតិ។

🔹 ប្រវែង ២២៣.៧៤ ម៉ែត្រ | ទទឹង ៣១ ម៉ែត្រ | ជម្រៅទឹក ៧ ម៉ែត្រ

🔹 ភ្ញៀវទេសចរ ៧៣០ នាក់ (ស្រី ៣៧៤ នាក់) មកពី ២៤ សញ្ជាតិ

🔹 ជនជាតិអាមេរិកច្រើនជាងគេ ៥៤១ នាក់

🔹 នាវិក ៥៤៦ នាក់ ពី ៤០ សញ្ជាតិ

នាវាធ្វើដំណើរពីប្រទេសថៃ បន្តឆ្ពោះទៅវៀតណាម ខណៈភ្ញៀវ ៦៣ នាក់ ត្រូវបានសម្របសម្រួលបន្តដំណើរកម្សាន្តទៅខេត្តសៀមរាប ទស្សនា ប្រាសាទអង្គរវត្ត មុនចាកចេញតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប។

ការចូលចតជាបន្តបន្ទាប់នៃនាវាទេសចរណ៍ខ្នាតធំ បញ្ជាក់ថា ព្រះសីហនុ កំពុងក្លាយជាគោលដៅទេសចរណ៍សំខាន់មួយក្នុងតំបន់ អាស៊ាន បង្ហាញពីភាពសុវត្ថិភាព ទំនុកចិត្ត និងសក្តានុពលសេដ្ឋកិច្ចកំពុងកើនឡើងយ៉ាងច្បាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here