ខេត្តព្រះសីហនុ៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ ៨យប់យថ្ងៃទី 23 មីនា 2026 ត្រង់ចំណុចក្បែររោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

ជនរងគ្រោះ Lin Bingwen ជាបុរសចិន-តៃវ៉ាន់ និងថៅកែកាស៊ីណូមួយ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ភ្លាមៗ។ សាកសពត្រូវបានដឹកទៅមន្ទីរពេទ្យបង្អែកខេត្ត។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះមានសញ្ញា “ឃាតកម្មគិតទុកជាមុន” ក្រុមជនល្មើសចំនួន ៣-៤នាក់ បានរៀបចំផែនការយ៉ាងម៉ត់ចត់ មុនបាញ់ស្រោចទៅលើគោលដៅ ហើយគេចខ្លួនដោយមិនទុកស្លាកស្នាមច្បាស់។

ប្រតិបត្តិការប្រមាញ់កំពុងបន្ត! សមត្ថកិច្ចខេត្តព្រះសីហនុកំពុងតាមប្រមាញ់ក្រុមខ្មាន់កាំភ្លើង ខណៈមូលហេតុពិតនៅពីក្រោយឃាតកម្មនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងតឹងរ៉ឹង។
បច្ចុប្បន្ន ករណីនេះបង្ហាញសញ្ញាថា អាចពាក់ព័ន្ធការប៉ះទង្គិចអំណាច ឬការទូទាត់គណនីឧក្រិដ្ឋកម្មឆ្លងដែន ដែលត្រូវការការស្រាវជ្រាវបន្ថែមពីសមត្ថកិច្ច។

