ត្រីក្លាសសេប្រមាណជាង២០តោនត្រូវសមត្ថកិច្ចបង្ក្រាបបានខណៈពេលឈ្មួញកំពុងដឹកជញ្ជូននាំចូលពីប្រទេសថៃដោយគ្មានលិខិតអនុញ្ញាត

 

(បាត់ដំបង) ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចបានដឹកនាំកម្លាំងពិនិត្យឃេីញរថយន្តសាំយ៉ុងចំនួន០៨គ្រឿងបានដឹកត្រីក្លាសេប្រភេទ(ត្រីពោនិងត្រីកាប)នាំចូលពីប្រទេសថៃ មកក្នុងភូមិសាស្រ្តតាមផ្លូវជាតិលេខ៥ចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ 

លោកវរសេនីយ៍ឯក យី យក់សាន បានបញ្ជាក់ថា ត្រីទាំងអស់មានចំនួន២៤តោន សមត្ថកិច្ចបាននាំមកកាន់ស្នងការដ្ឋានដើម្បីធ្វេីការសាកសួរ ហេីយលទ្ធផលនៃការសាកសួរបានដឹងថា រថយន្តទាំង០៨គ្រឿងដែលដឹកត្រីនេះមានលិខិតអនុញ្ញាតឱ្យដឹកត្រីពីរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទចំនួនតែ១០តោនតែប៉ុណ្ណោះ ដូច្នេះត្រីក្លាសេចំនួន១៤តោនទៀតមិនមានការអនុញ្ញាតនោះទេ។ 

ស្របតាមអនុសាសន៍របស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង រថយន្តនិងត្រីក្លាសេទាំងនេះសមត្ថកិច្ចបានបញ្ជូនទៅជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទដេីម្បីអនុវត្តបន្តតាមនីតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here