មេបញ្ជាការ តំបន់ប្រតិបត្តិការសឹកព្រះសីហនុ អប់រំផ្សព្វផ្សាយដល់យោធិនក្រោមឱវាទ អំពីសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ និងសភាពការណ៍ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

 

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹកព្រះសីហនុ មានប្រសាសន៍អប់រំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ និង សភាពការណ៍ក្នុងខេត្តព្រះសីហនុ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន បានទទួលជ្រាប។

ក្នុងនោះដែរ លោកមេបញ្ជាការ បានអប់រំដាស់តឿនដល់នាយ-ពលទាហានទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិន័យសណ្ដាប់ធ្នាប់ ច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ ត្រូវគោរពតាមបទបញ្ជារបស់ថ្នាក់លើឱ្យបានម៉ឺងម៉ាត់ និងអនុវត្តឱ្យបានជោគជ័យតាមផែនការកំណត់។ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ជាពិសេសទប់ស្កាត់ ការកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធឯកជន  ព្រមទាំងចូលរួមការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង សម្រាប់ដោះស្រាយយថាហេតុផ្សេងៗ និងចល័តចុះជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ 

លោកមេបញ្ជាការ ក៏បានផ្តាំផ្ញើឱ្យយោធិនទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញឿន ចូលរួមគោរពច្បាប់ចរាចរណ៍ ព្រមទាំងជូនពរឱ្យជៀសផុតពីជំងឺដង្កាត់ផ្សេងៗផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here