ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អបអរសាទរឯកឧត្តម បណ្ឌិត សាយ គឹមអន ក្នុងឱកាសទទួលបានការតែងតាំងជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

 

ឯកឧត្តម បណ្ឌិត សាយ គឹមអន ទទួលការតែងតាំងជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីសម្រេច ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ របស់គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម បណ្ឌិត សាយ គឹមអន បច្ចុប្បន្នមានមុខជំនួញជាច្រើនក្នុងប្រទេសកម្ពុជា ក្រៅពីមុខជំនួញឯកឧត្តម បណ្ឌិត ក៏បានចូលរួមចំណែកតាមរយៈ កិច្ចការមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជារួមមាន វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ការបង្កើតសហគមន៍កសិកម្ម ជួយដល់កសិករ ព្រមទាំងកិច្ចការងារជាច្រើនទៀត ដែលសកម្មភាពទាំងអស់នេះ មានគោលបំណងរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងចក្ខុវិស័យរយៈពេលវែង ដើម្បីកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច កែលម្អជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការពារបរិស្ថានផងដែរ។

ឯកឧត្តម បណ្ឌិត សាយ គឹមអន ត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារ« ជាទីប្រឹក្សា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាពីអាណត្តិ មានឋានៈស្មើរដ្ឋមន្ត្រី » ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ និងទទួលបានគោរមងារ «ជាទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here