ខេត្តព្រះសីហនុ ៖ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីពិនិត្យឃេីញការលក់ដូរនៅខាងក្រោយបរិវេណផ្សារលើដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ រដ្ឋបាលក្រុងព្រះសីហនុដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយលើផ្លូវសាធារណៈ(ផ្លូវជុំវិញផ្សារលើ) ព្រោះថានៅជុំវិញបរិវេណផ្សារលើអាជ្ញាធរក្រុងបានឲ្យអាជីវករដែលមានលំនៅដ្ឋានរបងបានរុះរើពង្រីកផ្លូវទៅតាមប្លង់ប្រព័ន្ធបានភូមិទូលាយសម្រាបឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួលកាត់បន្ថយការកកស្ទះចរាចរណ៍ជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យនានាក៏ដូចជាថ្ងៃឈប់សម្រាកនៅចុងសប្តាហ៍។
តំណាងរដ្ឋបាលក្រុងព្រះសីហនុ ក៏បានបញ្ជាក់ផងដែរថា បន្ទាប់ពីអាជ្ញាធរបានរៀបចំផ្លូវធំទូលាយក៏នៅមានអ្នកលក់ដូររម៉បានលក់ដូរឥតសណ្ដាប់ធ្នាប់បង្កឲ្យបាត់សណ្ដាប់ធ្នាប់នូវបរិវេណសារទើបមន្ត្រីជំនាញចុះរៀបចំឱ្យការលក់ដូរបានល្អឡើងវិញផងដែរ។
ក្នុងនាមរដ្ឋបាលក្រុងលោកក៏បានស្នើទៅដល់អាជីវករលក់ដូរនៅជុំវិញបរិវេណផ្សារលើទាំងអស់ចូលរួមជាមួយនឹងអាជ្ញាធរដើម្បីបញ្ជៀសបាននៅការកកស្ទះនិងមានសណ្ដាប់ធ្នាប់សោភ័ណ្ឌភាពបរិស្ថានស្អាតជុំវិញផ្សារលើផងដែរ៕