ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អំពាវនាវសាធារណជនផ្តល់ព័ត៌មាន ករណីដេញចាប់ប្រតាយប្រតប់គ្នា នៅច្រកចេញកំពង់សិលា

 

យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ២រសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ មានករណីដេញចាប់ប្រតាយប្រតប់គ្នា បានកើតឡើងនៅច្រកចេញផ្លូវល្បឿនលឿន ត្រង់ច្រកចេញកំពង់សិលា ខេត្តព្រះសីហនុ។

ក្រោយពេលកើតហេតុ ជនពាក់ព័ន្ធមួយចំនួនបានរត់គេចខ្លួន ខណៈដែលសមត្ថកិច្ចបាននាំខ្លួនបុរសម្នាក់មកសាកសួរ ដើម្បីបម្រើដល់ការស៊ើបអង្កេត និងស្រាវជ្រាវបន្តតាមនីតិវិធីច្បាប់។

ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការស៊ើបអង្កេត ស្រាវជ្រាវ និងស្វែងរកមុខសញ្ញាពាក់ព័ន្ធករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់សាធារណជន មេត្តាជួយសហការ និងផ្តល់ព័ត៌មាន ឬអត្តសញ្ញាណ និងភិនភាគពាក់ព័ន្ធ ដូចមានបង្ហាញក្នុងរូបភាពស្រាប់ មកកាន់ស្នងការដ្ឋាន។

សាធារណជនអាចផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទខាងក្រោម៖

097 778 0008 (ភាសាខ្មែរ)

011 526 677 (English)

011 506 677 (中文)

011 516 677 (中文)

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងមានការលើកទឹកចិត្តចំពោះការផ្តល់ព័ត៌មាន និងសង្ឃឹមថា នឹងទទួលបាននូវកិច្ចសហការពីសាធារណជន ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here