កូនស្រីបង្កើតមកលេងម្ដាយ ត្រូវឪពុកចុងចាក់សម្លា.ប់យ៉ាងព្រៃផ្សៃ ម្តាយរងរបួស ខណៈជនបង្កស្លា.ប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ.!

 

ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារដ៏រន្ធត់មួយ បានកើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្រុម២៩ ភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅតំបន់នោះ។

តាមព័ត៌មានបឋមពីសមត្ថកិច្ចថា នារីវ័យក្មេងម្នាក់បានធ្វើដំណើរមកលេងម្ដាយបង្កើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប៉ុន្តែមិននឹកស្មានថា នឹងជួបសោកនាដកម្ម ខណៈត្រូវឪពុកចុងប្រើអាវុធមុតស្រួចចាក់វាយប្រហារ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ភ្លាមៗនោះម្តាយរបស់ជនរងគ្រោះបានរងរបួសបានរត់ចេញមកខាងក្រៅផ្ទះដើម្បីស្រែកឱ្យញាតិញអ្នកជិតខាងជួយទាំងទឹកមុខភ័យស្លេកស្លាំង និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈជនបង្កបានព្យាយាមកាន់កាំបិតពីដើមឈរនៅមាត់ទ្វារទំនងក្នុងគោលបំណងតតាំងប្រឈមមុខជាមួយសមត្ថកិច្ចក្នុងពេលចុះអន្តរាគមន៍ មុនរងរបួសធ្ងន់ និងស្លាប់ក្រោយបញ្ជូនទៅព្យាបាល។

ប្រភពជុំវិញកន្លែងកើតហេតុ សង្ស័យថា ជម្លោះនេះអាចពាក់ព័ន្ធបញ្ហាគ្រួសារ និងភ្លើងប្រចណ្ឌ ប៉ុន្តែមូលហេតុពិតប្រាកដ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច។

សោកនាដកម្មនេះ បានធ្វើឲ្យមហាជនសោកស្តាយយ៉ាងខ្លាំង ព្រោះថ្ងៃដែលគួរតែជាពេលជួបជុំ និងរីករាយមានសេចក្តីសុខក្នុងគ្រួសារ បែរជាក្លាយជាថ្ងៃបញ្ចប់ជីវិតនារីវ័យក្មេងម្នាក់យ៉ាងអាណោចអាធ័ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here